Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
រស់ សេរីសុទ្ធា - បូលេរ៉ូ
១ បាចផ្កាម្រះព្រៅ បាចទៅក្នុងខ្យល់ រសាត់ទៅដល់ ខ្នងភ្នំក្រពើ ភ្នំរំសាយសក់ ហាក់គ្មានអើពើរ យើងឈរពីលើ គន់មើល ល្អាងអណ្តូងប្រេង។
២ ចូលល្អាងតែងខ្លួន ពួនចាក់គម្ពីរ អរុណនារី វត្តដូនជីក្មេង ឆាកល្ខោនគក់ទ្រូង រូងដាក់គ្រឿងភ្លេង យើងបាយ ហើយកេង ស្តាប់ភ្លេង ក្នុងល្អាងផ្កាស្លា។
R: អូនចាំ ទាំងអស់ អនុស្សាវរីយ៍ កាលយើងទាំងពីរ ក្រេបរសស្នេហា ឥឡូវ បាត់ឈឹង ឃើញតែថ្មដា ឯល្អាងផ្កាស្លា ក្លាយជាមរណៈ។
៤ ពន្លកម្រះព្រៅ ដុះឡើងវិញហើយ បាត់តែត្រើណត្រើយ ទ្រូងអូន អួលអាក់ ផ្នូរមួយយើងសាង ទុកស្លាប់ពីរនាក់ នៅតែប្រឡាក់ ស្នាមឆ្លាក់ឈ្មោះអូន
និងបង។