Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I- យប់មិញនរណាញញឹមដាក់បង គឺស្រស់នួនល្អង បងឃើញញញឹម កាន់ដៃគ្នាដើរ ក្រោមភ្លៀងរលឹម ទាំងគូសង្ឃឹម ថាមិនព្រាត់គ្នា។
II- យប់មិញញញឹម សម្ដីក៏ផ្អែម ថើបបងហើយថែមទាំងស្បថសច្ចា បងជឿហើយអូនលុះសូន្យសង្ខារ ជឿថាស្នេហារីកស្រស់ប៉ប្រិម។
R- ថ្ងៃនេះម្ដេចអូន ស្រពោនភក្ត្រា ថ្ងៃនេះនរណាឱ្យអស់សង្ឃឹម យប់មិញៗឃើញអូនញញឹម ហ៊ឺ…ហ៊ឺ...ញញឹមៗ ទៀតទៅពៅអឺយ។
III-យប់នេះនរណាញញឹមដាក់បង បើស្រស់នួនល្អងលែងញញឹមហើយ ញញឹមជាថ្មីមកព្រលឹងអើយ បងរង់ចាំហើយ ចាំអូនញញឹម៕