Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

អនុស្សាវរីយ៍ខ្នងភ្នំសំពៅ

រស់ សេរីសុទ្ធា - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I - បោចផ្កាម្រះព្រៅបាចទៅក្នុងខ្យល់ រសាត់ទៅដល់ខ្នងភ្នំក្រពើ ភ្នំរំសាយសក់ហាក់គ្មានអើពើ យើងឈរពីលើគន់មើលល្អាងអណ្តូងប្រេង។

 

R - អូនចាំទាំងអស់អនុស្សាវរីយ៍ កាលយើងទាំងពីរក្រេបរសស្នេហា ឥឡូវបាត់ឈឹងឃើញតែថ្មដា ឯល្អាងផ្កាស្លា ក្លាយជាមរណៈ។

 

II - ចូលល្អាងតែងខ្លួនពួនចាក់គម្ពី អរុណនារីវត្តដូនជីក្មេង ល្អាងល្ខោនគក់ទ្រូង រូងដាក់គ្រឿងភ្លេង ញ៉ាំបាយហើយគេង ស្តាប់ភ្លេងក្នុងល្អាងផ្កាស្លា។

 

III - ពន្លកម្រះព្រៅដុះឡើងវិញហើយ បាត់តែត្រើណត្រើយទ្រូងអូនអួលអាក់ ផ្នូរមួយយើងសាងទុកស្លាប់ពីរនាក់ នៅតែប្រឡាក់ស្នាមឆ្លាក់ឈ្មោះអូននឹងបង