Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខឹងព្រោះស្រឡាញ់

ស៊ិន ស៊ីសាមុត - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I- បំណាច់ចិត្តស្នេហ៍ស្ទើរតែលេបបាន ស្ទើរតែលេបបាន ចំពោះកល្យាណប្រាណបងលែងគិត បងត្រូវតស៊ូលុះសូន្យជីវិត លុះសូន្យជីវិត មិនឱ្យមាសស្និទ្ធរបេះបានទេ។

 

II- អូនល្អទាំងអស់ ស្រស់គ្មានទាស់ភ្នែក ស្រស់គ្មានទាស់ភ្នែក ពេញចិត្តអនេកដូចមេឃនឹងខែ ចិត្តបងស្រឡាញ់ចុះចាញ់ក្តីស្នេហ៍ ចុះចាញ់ក្តីស្នេហ៍ ដូចខែរះពេញចុះចាញ់ពពក។

 

R- ឆ្ងល់ណាស់ជួនកាលចិត្តបងឆាប់ខឹង បើព្រលឹងអូនស្ងៀមមិនសូវរាប់រក 

មនុស្សដទៃមិនខ្ចីនឹកភ្នក មិនខ្ចីនឹកភ្នក ចំពោះពន្លកខឹងផងស្នេហ៍ផង។

 

III- ទើបតែឥឡូវបងបានដឹងច្បាស់ បងបានដឹងច្បាស់ថា ខឹងពីព្រោះសេចក្តីស្នេហ៍ស្នង ប្រច័ណ្ឌព្រោះស្នេហ៍បែរខឹងនួនល្អង បែរខឹងនួនល្អងកុំប្រកាន់បងខឹងព្រោះស្រឡាញ់៕