Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ផ្កាយព្រឹក

ស៊ិន ស៊ីសាមុត - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I- យប់អើយយប់ជ្រៅ រៀមនៅឯកា មើលដួងតារា រះលើមេឃា ក្រោមដួងចន្រ្ទា ខ្យល់រងា ដួងចិត្តកំព្រា វេទនាកន្លង។

 

II- សម្លឹងមើលមេឃ សង្វេគខ្លួនក្រៃ ឆ្ងាយហួសនិស្ស័យនឹងបីត្រកង ផ្កាយអើយផ្កាយបង ជាតិនេះប៉ងចាប់ចិត្តបំណង តែផ្កាយមួយទេ។

 

R- ! ផ្កាយអើយផ្កាយព្រឹក បងសែននឹកៗផ្កាយស្នេហ៍ តើផ្កាយដឹងឬទេ ថារៀមស្នេហ៍ៗស្នេហ៍ស្ទើរក្ស័យប្រាណ ចង់បានតែផ្កាយ។

 

III- បើសិនផ្កាយព្រឹក មិននឹកប្រណី រៀមស៊ូលាក្ស័យ ទាំងស្រណោះស្តាយ !ផ្កាយអើយផ្កាយ កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបងណាអូន

 កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបងណាអូន កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបងណាអូន កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបង....ណា..អូន៕