Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ខេមរៈ សិរីមន្ត - បូលេរ៉ូ
I - ដឹងថាអូនមិនមានជំរើស ស្ងួនមិនហ៊ានល្មើស ទើបស្រីជ្រើសតាមការលួង បងព្រមស្ដាប់ទាំងឈឺបេះដូង ម្ដាយអូនគាត់ល្បួង ស្ងួនព្រមទាំងអាល័យ។
II - អូនគិតថាគ្រួសារក្រក្រី មានអ្នកដទៃ ស្តីនួនល្អងពីបង វៀងចិត្តស្មោះ ដាក់ខ្នោះបេះដូង រឿងស្នេហ៍កន្លង ស្នេហាចុកទ្រូងដំបៅ។
R - ជ្រើសអ្នកថ្មី ចរណៃគេនោះសមទ្រង់ ជាអ្នកស្តុកស្តម ម្ដាយមុំគាត់ព្រមសម្តី បង្ខំពន្លកទាំងដឹងថាបងស្នេហ៍ថ្លៃ បង្ខាំងធ្វើបាបចិត្តស្រី ភក្តីគ្មានអ្វីសំខាន់។
III - ចង់ឱ្យចិត្តឱ្យវិលត្រលប់ ស្នេហ៍មិនអាចចប់ ត្រឹមមួយយប់ផ្គាប់ចិត្តម្តាយ អនុស្សារ យើងទាំងពីរកាយ ម្តេចត្រូវឃ្លាតឆ្ងាយ ផ្តាច់និស្ស័យស្នេហ៍យើង៕