Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

កណ្តាលថ្ងៃត្រង់

ណូយ វ៉ានណេត - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I- កណ្ដាលថ្ងៃត្រង់ កំពុងដងទឹក បងឈរស្ទើរភ្លឹក ព្រោះឃើញសម្រស់ 

ថ្លៃឆោមនិមល  រំដួលដីកោះ បងលង់សម្ផស្ស ឃើញអូនងូតទឹកម្នាក់ឯង។       

II- សាច់អើយសាច់ខ្ចី ដូចបណ្ដូលចេក បានទាំងកែវភ្នែក ជាប់ចិត្តក្រៃលែង 

បងលបមើលស្ងួន លាក់ខ្លួនគុម្ពត្រែង អូនចុះម្នាក់ឯង ងូតទឹកទន្លេថ្លាយង់។

          

R- កោះកែវ លាក់ទុកស្នេហ៍ខ្ញុំ ដូចផ្កាក្រពុំ នៅក្បែរមាត់កំពង់ ជួបអូនម្តង នួនល្អងអូនពេញក្រមុំ ដូចចន្ទពេញវង់ រះចំកណ្តាលនាហ្វូងតារា។

 

III- ពេលរៀមនិន្ទ្រា ស្រមៃឃើញភ័ក្ត្រ កោះកែវកុំលាក់ អ្នកជាមេបា ធ្វើបុណ្យ និងខ្ញុំជួបជុំស្នេហា សូមសន្យាមិនឱ្យចិន្តា ព្រួយបារម្ភឡើយ