Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចំប៉ាប៉ោយប៉ែត

រ៉ម រុឺន - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I- ចំប៉ាប៉ោយប៉ែត តូចតន់បងអើយ រៀមបានជួបហើយ ពៅអើយអាណិត បងអ្នកចម្ងាយ មកពីឆ្ងាយពិត ពេលយប់ងងឹត សុំជ្រកផ្ទះមុំ។

 

II- បើអូនឮហើយ កែវអើយកុំខ្មាស យប់ងងឹតណាស់ បងដាច់ចិត្តសុំ ផ្ទះស្បូវកំសត់ របស់ស្រីមុំ ភូមិឋានសុខុម ស្រុកប៉ោយប៉ែតថ្មី។ 

 

R- យប់អើយយប់ស្ងាត់ ខ្យល់ផាត់ទឹកហូរ ប៉ោយប៉ែតដងអូរ ជាប់ព្រំដែនថៃ រៃយំគ្រលួច គួចនឹកអាល័យ គិតថាស្អែកថ្មី លាថ្លៃពុំងា។

 

III- មានតែចំរៀង ច្រៀងបញ្ចាំចិត្ត សូមផ្ញើជីវិត ស្រស់ស្រីស្នេហា ពេលភ្លឺថ្ងៃឆាប់ បងលាជីវ៉ា សូមព្រេងវាសនា បងបានជួបស្រី។