Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

នៅតែប្រាថ្នា

ស៊ិន ស៊ីសាមុត - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I- ចិត្តនៅតែគិតប្រាថ្នា គ្រប់ប្រាំងវស្សាណាថ្លៃ មិនថាយប់មិនថាថ្ងៃ ស្រណោះអាល័យគ្រប់គ្រា។

 

II- ចិត្តនៅតែគិតចង់បាន កល្យាណមករួមជាគ្នា ខ្លាចតែអូនមិនមេត្តា មិនព្រមស្នេហារូបបង។

 

R- ផ្ការីកហើយតែងរោយ ធម្មតាទេណានួនល្អង កុំគិតអីថ្លៃមាសបង គួរតែផ្សងវាសនាថ្មី។ 

 

III- សូមអូននាងគិតឱ្យច្បាស់ រដូវគង់ផ្លាស់ណាស្រី ស្លឹកឈើចាស់គង់ផ្លាស់ថ្មី ចិត្តស្រីគង់ផ្លាស់ថ្មីបាន៕