Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ស្ទឹងសម្ងាត់

នី សាលឿន - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I - ទឹកហូរអន្លាយ ឆ្ងាយអើយសែនឆ្ងាយអនេក ទឹកហូរនាំយកទឹកភ្នែកគ្រាដែលបែក ម្ចាស់ស្នេហ៍ មាត់ស្ទឹង ឈ្មោះស្ទឹងសង្កែ ទីដែលខ្ញុំធ្លាប់តែ មកលំហែនឹងស្រី។

 

II - ពេលខ្ញុំជួបស្នេហ៍ មានតែស្ទឹងនៅជាគ្នា ធ្លាប់ឮពាក្យខ្ញុំចរចា ពាក្យសន្យាក្នុងរាត្រី ស្ទឹងអើយអ្នកជាសាក្សី ពេលនេះខ្ញុំឃ្លាតស្រី ស្រីបែកចិត្តពីខ្ញុំ។

 

R - ក្តីរំពឹង ដូចទឹកស្ទឹងហូរ ខ្យល់ថ្ងូរដូចសូរសំឡេងក្រៀមក្រំ សត្វបក្សីឃ្លាតចាកទ្រនំ ខំស្រែកយំ ទាល់តែដួងចិត្តខ្លោចផ្សា។

 

III - ស្ទឹងសម្ងាត់អើយ លាហើយស្នេហាឧត្តម បើសិនអ្នកដឹងរឿងខ្ញុំ សូមលាក់ទុកក្នុងឱរា សូមស្ទឹងកុំប្រាប់អ្នកណា ធ្វើម្តេចខ្ញុំមានពៀរ បានជាស្នេហាបាត់បង់៕