Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

កូនស្រីអ្នកនេសាទ

ស៊ិន ស៊ីសាមុត - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I- ! ភូមិបាក់ព្រានាពេលសុរិយារៀបលិច រលកព្រិចៗរំលេចពណ៌ពំ្រសុវណ្ណ ពពករសាត់កាត់មេឃនាពេលសាយ័ណ្ណ ឯនាយផ្គរលាន់ៗឮសែនឆ្ងាយស្រណោះ។

 

II- ភូមិអ្នកនេសាទអណ្តែតលើផ្ទៃជលសា ជំនោរសីហាកត់ត្រា រឿងដើមទាំងអស់ កាលបងនឹងអូន សាងក្បូនស្នេហាយ៉ាងស្មោះ ឥឡូវរូបប្រុសបោះបង់ ចោលអូនឯកា។

 

R. ធ្វើម្តេចរូបអូនជាកូនស្រីអ្នកនេសាទ ជាផ្កាមិនស្អាតប្រឡាក់ ជាប់ក្លិនមច្ឆា បងស្គាល់ជាតិហើយ បោះផ្កាចោលក្នុងជលសា នេះហើយវាសនា បុប្ផានៅភូមិបាក់ព្រា។

 

III- បាក់ព្រាព្រែកទ្រព្យបង្កប់រឿងស្នេហ៍អ្នកក្រដូចព្រាហ្មណ៍ កេសរ តូ្រវប្តីយក ទៅប្រហារ ចាប់តាំងពីប្រាំងរហូតដល់ខែវស្សាក៏ប្រុសស្នេហាមិនឃើញយាត្រាវិលវិញ៕