Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្នើយប៉ាក់

ទូច ស៊ុននិច - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I- ខ្នើយអើយខ្នើយប៉ាក់ដោយដៃស្រី ស្មានមាននិស្ស័យបានប្រុសថ្លៃកើយរួមកេសា កម្មប្រួលប្រែស្នេហ៍គ្មានវាសនា ! ខ្នើយអើយរាត្រីសោកាលេបទឹកនេត្រាសម្ងាត់ស្រី។ 

 

II- ក្រៀមស្រពោនវាំងននទាំងគូ ចងជាគំរូស្នេហ៍ មួយគូដែលស្មានប្រពៃ មុនបានថ្នម ស្នេហ៍អស់និស្ស័យ !វាំងននខកចិត្តលែងស្តី      នារាត្រីឈប់បក់រេរាំ។

 

R- បក្សីក្អាកក្អាយកា្លយបាត់សំនៀង រុក្ខខ្វះភ្លៀង ក្រៀមស្លឹករុះរាយ ដេរដាសសមុទ្រលាតឆ្ងាយជាប់នាយអាកាស មិនស្មើក្តីអាម៉ាស់ ឆ្ងាយណាស់ខ្ទរខ្ទារលោកា។ 

 

III- ថ្ពាល់ក្រពុំថ្នមទុកជូនបង ផាត់ថែរលោងសម្រាប់រងទឹកភ្នែកស្នេហា ផែនដីវិលប្រាប់ជាសញ្ញា មនុស្សក្នុងលោកមិនទៀងវាសនាដូចស្នេហាមិនទៀង ដួងចិត្ត៕