Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ប្រវត្តិស្នេហ៍កម្ម

រស់ សេរីសុទ្ធា - បូលេរ៉ូ

  • 00:00  /  00:00
  • singer

១ ខ្ញុំចង់តែរត់ ឱ្យផុតទ្វីបលោក លាងក្ដីសោយសោក បេះដូងគ្រាំឈាម

ព្រោះប្ដី ចិត្តចើក ឱ្យខ្ញុំចុកឈាម ខ្ញុំព្រាត់ក្នុងនាម ភក្ដីស្នេហា

២ ខ្ញុំខំស្រែកច្រៀង ប្រវត្តិស្នេហ៍កម្ម បំពេរផ្ដែផ្ដាំ តាមខ្សែជលសារ

សមុទ្រធំធេងអូនរែងទុក្ខា ដូរចិត្តសាវ៉ា មិនស្កប់នឹងស្នេហ៍

៣ ទុំទាវរឿងចាស់ខ្ញុំខ្មាស អនេក ស្នេហ៍ខ្ញុំរឿងប្លែក ប្ដីចិត្តប្រួលប្រែ

ជឿតាមហោរា ថាខុសឆ្នាំខែ ជឿតាមពាក្យម៉ែ ឆ្លើយថាគូកម្ម

៤ ខ្ញុំច្រៀងរៀបរាប់ រឿងអភ័ព្វស្នេហ៍ រឿងប្រុសគេចកែ

បំភ្លេចបណ្ដាំ ស្រឡាញ់ស្រីក្មេង លួចលាក់ច្រើនឆ្នាំ ប្រវត្តិស្នេហ៍កម្ម ផ្ដាំប្ដីចិត្តចើក