Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I - ឱ! ខេត្តសៀមរាបប្រៀបឋានឱសថ កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបង
ដកចិត្តពុំរួចកួចគិតគេងផ្សង តែបាត់ដំបងប៉ងស្ម័គ្រចម្ប៉ា។
II - ឥឡូវបានយល់ចំប៉ីសៀមរាប ក្រអូបជ្រួតជ្រាពោរពេញឱរា ទ្រូងបងបានស្បើយពីរឿងស្នេហា ដែលផ្កាចម្ប៉ាឱ្យរៀមក្រៀមក្រំ។
R- រយព្រួយរយនឹក រយសែនទន្ទឹង ពុំឃើញដំណឹង ដែលរៀមផ្តែផ្តាំ
កន្លងផុតទៅ ជាយូរខែឆ្នាំ តើឱ្យទ្រាំចាំ ទ្រាំចាំ ទ្រាំចាំម្តេចទៅ។
III- ពេលនេះចំប៉ី សៀមរាបបងអើយ មានតែអ្នកហើយ ព្រះលោកតម្រូវ
ជួយផងគ្រាន់ឱ្យបងបានរស់នៅជាគ្នាតទៅ នឹងចំប៉ីអើយ ៕