Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I- ភ្នំក្រាំងដីមាសដឹងរឿងខ្ញុំពិត រឿងស្នេហ៍អតីតកន្លងយូរឆ្នាំ
នាពេលភ្ជុំបិណ្ឌ អូនភ្លេចបងចាំ ស្នេហ៍ព្រាត់ស្នេហ៍កម្មស្នេហ៍គ្រាំឱរា។
II- កាលនោះរូបយើងសាងស្នេហ៍ឧត្តម លើកំពូលភ្នំមេឃជាមេបា ខ្យល់ប៉ិនចែចូវ សុំធ្វើចៅមហា បក្សីបក្សាសុំខ្លួនជាភ្ញៀវ។
R- អូនស្បថអូនស្បែ មុខអ្នកតាភ្នំ ថាស្ម័គ្ររូបខ្ញុំលុះអស់សង្ខារ ឥឡូវ
ក្រឡាស់ ប្រែចិត្តសាវា ឱ្យបងខ្លោចផ្សាចិន្តាក្រៀមក្រំ។
III- ស្រណោះរឿងរ៉ាវបងចាំទាំងអស់ ដើមជ្រៃចារឈ្មោះនៅរស់ញញឹម តែស្នេហ៍អភ័ព្វ ព្រាត់ភ័ក្ត្រប៉ប្រិម គ្មានថ្ងៃសង្ឃឹមថាជួបវិញឡើយ៕