Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I- បងដើរមាត់ស្ទឹង ឮជ្រឹងពួនយំ ឆ្លងដល់ជំរុំចម្ការក្រូចស្រី ម្លិះរួតប្រឹងរីក ទទួលកវី ប្លែកតែរូបស្រី មិនឃើញភក្រ្តា។
II- អូនដើរបេះក្រូច បងលួចមើលមុំ ចម្ការស្រីធំជាច្រើនហិចតា សាវម៉ាវចេញផ្លែ សង្កែចេញផ្កា ដូចណាត់ចិន្តាឱ្យជួបកវី។
R - តោវត្តតាមឹម គ្រហឹមដាក់ខ្ញុំ ការពាររូបមុំ ក្រពុំពេញវ័យ អូនចុះងូតទឹក
លើស្ពានបោះថ្មី បងភ្លឹកស្មារតីព្រោះស្រីល្អណាស់។
III - រឿងបាត់ដំបង ចងចិត្តខ្ញុំហើយ ស្ទឹងសង្កែអើយកុំហូរបញ្ច្រាស សូមលោកមេបា មីងមាក្មេងចាស់ ជួយប្រណីខ្លះ ដល់កវីផង។