Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - រាំវង់
I- ថ្ងៃមិញបងហួចលើខ្នងក្របី កាត់វាលស្រែស្រី លើកដៃសញ្ញា ល្ងាចអូនច្រូតកាត់ហើយតោងយាត្រា ទៅកំពង់ទឹក ដែលតែងជួបគ្នា ក្នុងក្អមលាក់ នំឆ្ងាញ់អស្ចារ្យ មានបារីម្លូស្លាផ្ញើបងផង រួចយើងងូតទឹកលេងដៃរាវរកគ្នា ហើយសាសងថាទៅលេងរាំវង់។
II-
យប់នេះខែភ្លឺ កណ្តាលស្រែពៅ សុំពុកម៉ែទៅ កុំនៅបង្អង់ បងឡើងយកទឹកត្នោត មួយបំពង់ ផ្ញើអូនញ៉ាំក្នុងពេលលេងរាំវង់
បង្ការក្រែងហត់ ញ័រជង្គង់ ស្រស់ស្រីមានទ្រង់លើសកញ្ញា ពួកយើងរាំយើងចៀង ពេលចូលឆ្នាំថ្មី
ស្រីលក់ផ្កា តាមប្រពៃណីខ្មែរ។