Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

នៅថ្ងៃមួយ

  • 00:00  /  00:00
  • singer


១- ថ្ងៃមួយ  ខ្ញុំនឹងឃើញព្រះយេស៊ូវច្បាស់   ឃើញព្រះជាអម្ចាស់ទល់មុខនឹងមុខ

ថ្ងៃមួយ ខ្ញុំនៅជិតព្រះអង្គយ៉ាងសុខ  នៅឋានទ្រង់រៀបទូកបម្រុងឱ្យខ្ញុំ ។


បន្ទរ-សព្វថ្ងៃនេះឃើញទ្រង់មិនច្បាស់      ក្តីងងឹតបាំងយ៉ាងក្រាស់

មើលឃើញទ្រង់ក្នុងភាពព្រាងៗ    ឃើញទ្រង់តែក្នុងស្រម័យ

បើដល់ថ្ងៃឃើញច្បាស់ជាង ដោយឃើញទ្រង់ទល់មុខនឹងមុខ។


២- ថ្ងៃមួយ ទ្រង់យាងនាំខ្ញុំឡើងទៅ  ឯឋានជាលំនៅអស់កល្បរៀងរាប

ថ្ងៃមួយ ខ្ញុំលែងព្រួយក្រែងខ្ញុំធ្វើបាប ព្រាត់ទ្រង់ហើយឱនអ័ព្វខានឃើញព្រះភ័ក្ត្រ ។


៣- ថ្ងៃមួយ ទ្រង់នឹងថែមព្រះគុណអស្ចារ្យ   ថែមឱ្យលុះដល់គ្រាជួបទ្រង់ជាក់ច្បាស់

ថ្ងៃនោះទ្រង់ប្រោសខ្ញុំរូបកាយប្រែផ្លាស់  មានភ្នែកអាចឃើញច្បាស់ព្រះភ័ក្ត្រព្រះអង្គ ៕