Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះគ្រីស្ទមកប្រោស ឱបងប្អូនអើយ មនុស្សខ្វាក់ថ្លង់គ ខ្វិនឱ្យងើបឈរ ឱបងប្អូនអើយ ទោះគ្រប់រោគឈឺ ។
២- ព្រោះគេងងឹត នោះទ្រង់យាងមក ប្រោសឱ្យបានភ្លឺ ថ្លង់ឱ្យស្តាប់ឮ ប្រោសបានដោយជឿ ឱ្យដឹងក្តីពិត ។
៣- ព្រះគ្រីស្ទមកប្រោស ឱបងប្អូនអើយ ផ្តាច់ចំណងចិត្ត អារក្សចងរឹត ឱបងប្អូនអើយ នាំឱ្យធ្វើបាប។
៤- គេឆ្កួតវង្វេង នោះទ្រង់យាងមក ប្រោសផ្តាច់យ៉ាងឆាប់ ឱ្យឈប់ធ្វើបាប ធ្វើខ្លួនឱ្យស្លាប់ ដោយសារដៃឯង។
៥- ព្រះគ្រីស្ទមកប្រោស ឱបងប្អូនអើយ រោគឃ្លង់គួរស្ញែង ឆ្លងតាមពូជឯង ឱបងប្អូនអើយ តដល់កូនចៅ ។
៦- គ្រប់គ្នាមានបាប នោះទ្រង់យាងមក ប្រោសស្អាតត្រឹមត្រូវ ដ្បិតអីគ្មានផ្លូវ ណាទៀតតម្រូវ ក្រៅពីឈាមទ្រង់ ។
៧- ព្រះគ្រីស្ទយាងមក ឱបងប្អូនអើយ ប្រោសមនុស្សស្លាប់បង់ ស្លាប់ព្រោះបាបផង ឱបងប្អូនអើយ ទ្រង់ប្រោសរស់ពិត ៕