Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះយេស៊ូវគ្រីស្ទទ្រង់ជាមាគ៌ានៃខ្ញុំ ប្រសើរឧត្តមសំរាប់ដើរឆ្លង ចេញពីងងឹតពីទុក្ខលំបាកសៅហ្មង ហើយដើរតម្រង់ព្រះវរបិតា។
២- ព្រះយេស៊ូវគ្រីស្ទព្រះអង្គជាសេចក្តីពិត ឋិតនៅក្នុងចិត្តអ្នកជឿគ្រប់គ្នា ជាធម៌សច្ចៈអារក្សចុះចាញ់សោតណា ឋិតនៅអស់កល្បមិនហួសកន្លង។
៣- ព្រះយេស៊ូវគ្រីស្ទទ្រង់ជាជីវិតនៃខ្ញុំ ចិត្តស្អាតសុខុមដោយសារព្រះអង្គ ជម្រះអស់បាបដ៏មានជីវិតយូរលង់ កំចាត់ស្លាប់បង់ផ្តល់ជីវិតថ្មី។
៤- ហេតុនេះខ្ញុំសូមបូជាកាយថ្វាយជីវិត បូជាទាំងចិត្តដើរតាមលុះក្ស័យ ដោយសារអំណាចនៃព្រះតេជបារមី ជនក្នុងលោកិយទទួលជឿទ្រង់៕