Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

តើអ្នកណាដឹងពេល?

  • 00:00  /  00:00
  • singer


១- គ្មានអ្នកណាដឹងពេលទេ ទោះទាំងពួកមហាទេវតា ថាព្រះគ្រីស្ទមកពេលណា តែព្រះវរបីតាទ្រង់ជ្រាប។ ពេលព្រះគ្រីស្ទយាងមកវិញ ស្រាប់តែលេចលើពពក ពួកបរិសុទ្ធហែហមមក មានសិរីល្អអស្ចារ្យ។បន្ទរ- ត្រូវតែចាំយាម ត្រូវតែចាំយាម ហើយអធិស្ឋានសូមទ្រង់ឆាប់យាងមក គ្មានអ្នកណាដឹងពេលទេ នៅពេលណាគ្មាននឹកភ្នក ថ្ងៃទ្រង់ដល់នឹងត្រូវមក ប្រៀបបាននឹងផ្លេកបន្ទោរ ។


២- ពេលព្រះគ្រីស្ទទ្រង់លេចមក ពួករើសតាំងអសប្បាយ ថ្ងៃប្រោសលោះមកដល់ហើយ ក្តីសង្ឃឹមដូចប្រាថ្នា  ។ គ្រប់ពូជមនុស្សបានឃើញទ្រង់ លុតជង្គង់គក់ឱរា ខ្មាស់អស់ទាំងពួកទេវតាទួញស្តាយការមិនព្រមជឿ។


៣- ត្រូវចាំយាមកុំឱ្យភ្លាត់ ដោយមានចិត្តជឿយ៉ាងជាប់ កុំចាញ់មេល្បួងបន្លប់ ឱ្យពួកឡកឡឺយបង្វែង ។ ចូរប្រុងប្រៀបចាំថ្ងៃទ្រង់ ពេលមកដល់នោះជាក់ស្តែង បើភ្លាំងភ្លាត់ត្រូវបង្វែង ពេលទ្រង់មកជាប់មានទោស៕