Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
កែវ សារ៉ាត - ឆាឆា
សក់ខ្មៅរលោង
I- សក់ខ្មៅរលោងហើយវែងប្រះស្មា សង្ហាជីវ៉ាគ្មានស្រីណាដូច សមណាស់នឹងថ្ពាល់ញញឹមមានខួច
បងលួចសម្លឹងគយគន់រាល់ថ្ងៃ។
II- ពេលអូនចោលភ្នែកមើលចំមកបង ម្តងៗបងញ័ររន្ធត់ស្មារតី កែវភ្នែកភ្លឺមុតដូចពេជ្រទើបច្នៃ
ពិសីល្អក្រៃរកគ្មានដូចអូន។
R- អូនអើយសូមមេត្តា ស្នេហាលុះដល់សូន្យ សង្ខារបងទុកជូន មាសស្ងួនតែមួយហើយ។
III- ក្នុងលោកពិតជារកគ្មានទេស្រី គប្បីស្រីកុំបែរធ្វើតោះតើយ ស្រឡាញ់តែស្រីគ្មានលស់ពេលឡើយ
អូនអើយបងស្មោះអស់មួយជីវិត។