Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់ប្តូរដោយស្រលាញ់

  • 00:00  /  00:00
  • singer


១.  ឱណាសេចក្តីអើយស្រលាញ់      អឺយ ស្រលាញ់អឺយ
    ព្រះម្ចាស់អើយខ្ញុំអើយ              សេចក្តីដែលព្រះទ្រង់ស្រលាញ់អឺយ
    ទ្រង់ស្រលាញ់ ឱ្យឃើញ           ឱ្យឃើញយ៉ាងណាមិញ
    ឱម្ចាស់អើយថ្លៃអើយ               ទ្រង់យាងមកប្តូរសុគត 
    ដោយព្រោះ                        ដោយព្រោះតែបាបយើង
    ឱម្ចាស់អើយថ្លៃអើយ               ទ្រង់យាងមកប្តូរសុគត។

២.  ទ្រង់ត្រូវទទួលអើយរងទុក្ខ        អឺយ រងទុក្ខអឺយ 
    ព្រះម្ចាស់អើយខ្ញុំអើយ             ទទួលរងទោសយ៉ាងរន្ធត់អឺយ
    យ៉ាងរន្ធត់                         ត្រូវមនុស្សមើលងាយយ៉ាងបំផុត 
    ឱម្ចាស់អើយថ្លៃអើយ              គេជេរប្រមាថស្តោះដាក់ 
    ដោយសារ                        ដោយសារតែទោសយើង 
    ឱម្ចាស់អើយថ្លៃអើយ              គេជេរប្រមាថស្តោះដាក់ ។

៣. ទ្រង់ត្រូវគេនាំអើយទៅឆ្កាង       អឺយ ទៅឆ្កាងអឺយ
   ព្រះម្ចាស់អើយខ្ញុំអើយ             ទ្រង់ត្រូវរងទោសធ្ងន់អន័គ្ឃអឺយ 
   ធ្ងន់អន័គ្ឃ                         ព្រះបិតាផ្ទេរទោសយើងដាក់ 
   ឱម្ចាស់អើយថ្លៃអើយ              ឱ្យទ្រង់ត្រួវស្លាប់ជំនួស 
   តែទោស                          តែទោសនៃយើងទេ
   ឱម្ចាស់អើយថ្លៃអើយ              ឱ្យទ្រង់ត្រូវស្លាប់ជំនួស ។

៤. តើព្រះស្រលាញ់មនុស្សយ៉ាងណា  អឺយ យ៉ាងណាអឺយ 
   ព្រះម្ចាស់អើយខ្ញុំអើយ           ទ្រង់មកទទួលរងទុក្ខទោសអឺយ
   រងទុក្ខទោស                     ឱ្យយើង ឱ្យយើងបានរួចរស់
   ឱម្ចាស់អើយថ្លៃអើយ             រួចទោសក្នុងភ្លើងនរក 
   ឱ្យយើង                          ឱ្យយើងជឿដល់ទ្រង់ 
   ឱ្យម្ចាស់អើយថ្លៃអើយ            រួចទោសក្នុងភ្លើងនរក ។