Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំវិលវិញហើយ

  • 00:00  /  00:00
  • singer


១-    ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ ខ្ញុំមករកទ្រង់ ស្ទួន 

       អស់ពេលយូរលង់ ខ្ញុំវិលវល់ក្នុង លោកិយងងឹត ស្ទួន 

២-   ខ្ញុំវិលវិញិហើយ ព្រះយេស៊ូវអើយ ខ្ញុំឃើញច្បាស់ពិត ស្ទួន 

      ព្រះអង្គជាមិត្ត ទ្រង់ប្តូរជីវិត សុគតជួសខ្ញុំ ស្ទួន                

៣-   ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ ខ្ញុំថ្វាយបង្គំ  ស្ទួន 

      តាំងទ្រង់ជាធំ ជាម្ចាស់នៃខ្ញុំ  ជាអង្គសង្គ្រោះ ស្ទួន    

៤-  ខ្ញុំវិលវិញហើយ  ព្រះយេស៊ូវអើយ ខ្ញុំជាមនុស្សទោស ស្ទួន

      សូមទ្រង់ប្រោសលោះ  ហើយជួយរំដោះ ខ្ញុំពីទុក្ខភ័យ ស្ទួន

៥-  ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ បាបខ្ញុំធ្ងន់ក្រៃ ស្ទួន

     សូមទ្រង់អភ័យ ទោសហើយកែច្នៃ ខ្ញុំឱ្យស្អាតផង ស្ទួន

៦- ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ ខ្ញុំមករកទ្រង់ ស្ទួន 

     ខ្ញុំលុតជង្គង់ ថ្វាយចិត្តដល់ទ្រង់ ទទួលខ្ញុំផង ស្ទួន