Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- តើម្តាយណាមួយដែលបំភ្លេចសូន្យ បំភ្លេចចោលកូនដែលនៅបៅដោះ តើម្តាយណាមួយខ្វះចិត្តសប្បុរស មិនស្រណោះដល់កូនរបស់ខ្លួនឯង ។
២- ទោះបីម្តាយខ្លះមានចិត្តឫស្យា ចុះចោលបុត្រភ្ងាឱ្យនៅកណ្តែង តែព្រះអម្ចាស់មិនភ្លេចសោះវិញ កាត់យើងចេញឱ្យនៅកំព្រាឯកា ។
៣- ព្រះទ័យព្រះអង្គមិនចេះផ្លាស់ប្រែ ទ្រង់នៅស្និទ្ធស្នេហ៍ចំពោះមនុស្សា តែងដោះឱ្យរួចចាកផុតវេទនា ដល់អ្នកណាដែលស្រែកអំពាវព្រះអង្គ។
៤- ទ្រង់មិនដែលភ្លេចឬប្រកាន់ទោស មានក្តីសប្បុរសហើយក៏ទៀងត្រង់ មិនបំភ្លេចកូនរបស់ព្រះអង្គ ចេញថ្លៃសងលោះពីអំណាចក្តីសាប់ ៕