Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមរក្សាព្រលឹងនៃទូលបង្គំ

  • 00:00  /  00:00
  • singer


១- ខ្ញុំនៅតែម្នាក់ឯង ត្រមោចតែឯង ហើយមានក្តីវេទនា

ព្រះអម្ចាស់អើយបែរភ័ក្ត្រា   ដោយក្តីមេត្តា ដល់ទូលបង្គំដែលជាប់ចំណង។

ឱព្រះអម្ចាស់អើយ  ខ្ញុំសូមលើក ព្រលឹងថ្វាយដាច់ដល់ព្រះអង្គ

សូមទ្រង់កុំបោះបង់ រក្សាផងដ្បិតគឺព្រះអង្គខ្ញុំអាចពឹងពាក់។

២- ភ្នែកខ្ញុំសម្លឹងចំ សង្ឃឹមយ៉ាងមាំ តែលើព្រះអង្គជាក់

ទ្រង់ជួយដោះពីអន្ទាក់  ពីទុក្ខលំបាក ទាំងនឿយព្រួយក្នុងចិត្តយ៉ាងក្រៃលែង។

សូមទ្រង់កុំនឹកចាំ ពីបាបដែលខ្ញុំ បានធ្វើកាលនៅពីក្មេង

តែសូមនាំខ្ញុំចេញ   ប្រោសលោះខ្ញុំវិញ  ហើយថែរក្សាព្រលឹងខ្ញុំផង៕