Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

កុំអាងមិត្តអើយ

  • 00:00  /  00:00
  • singer


១- កុំអាងទ្រព្យធនមិត្តអើយ ជួយខ្លួនឱ្យរួចមិនបាន (ទ្រព្យជួយមិនបាន) កុំអាងទ្រព្យធនមិត្តអើយ  ជួយខ្លួនឱ្យរួចមិនបាន គ្រាន់តែជាយាន ជួយបាននៅត្រឹមនាលោកិយ  ស្ទួន


២- កុំអាងចំណេះមិត្តអើយ ទោះប៉ិនយ៉ាងដូចម្តេចក្តី (ប៉ិនដូម្តេចក្តី) កុំអាងចំណេះមិត្តអើយ       ទោះប៉ិនយ៉ាងដូចម្តេចក្តី តម្រិះលោកិយ បានប្រយោជន៍អ្វីដល់ព្រលឹង ស្ទួន


៣- កុំអាងយសសក្តិមិត្តអើយ បានថ្កើងត្រឹមលោកិយហ្នឹង (បានថ្កើងត្រឹមហ្នឹង) កុំអាងយសសក្តិមិត្តអើយ បានថ្កើងត្រឹមលោកិយហ្នឹង អួតអាងស្រវឹង អំណាចឥតដឹងខ្លួនវិនាស ស្ទួន


៤- កុំអាងបុណ្យព្រេងមិត្តអើយ កុសលជួយអ្នកមិនឈ្នះ (បុណ្យជួយមិនឈ្នះ) កុំអាងបុណ្យព្រេងមិត្តអើយ កុសលជួយអ្នកមិនឈ្នះ បាបអ្នកធ្ងន់ណាស់ បុណ្យកុសលជួយមិនបានឡើយ ស្ទួន


៥- ត្រូវពឹងព្រះគ្រីស្ទមិត្តអើយ កុំនៅធ្វើឫកកន្ដើយ (កុំនៅធ្វើឫកកន្ដើយ) ត្រូវពឹងព្រះគ្រីស្ទមិត្តអើយ កុំនៅធ្វើឫកកន្ដើយ មានតែទ្រង់ហើយ នាំអ្នកដល់ត្រើយនៃជីវិត។ (ស្ទួន)


៦- ទ្រង់ជួយសង្គ្រោះមិត្តអើយ ឃើញទ្រង់ចូលឲ្យបានជិត (ឃើញទ្រង់ចូលឲ្យបានជិត) ទ្រង់ជួយសង្គ្រោះមិត្តអើយ ឃើញទ្រង់ចូលឲ្យបានជិត ថ្វាយខ្លួនជីវិត ឲ្យទ្រង់សំអាតអស់សៅហ្មង៕