Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ភាពងងឹតនៃទ្វីបលោក បាំងដូចពពក ខ្មៅក្រាស់បាត់អស់រស្មី ងងឹតបាំងបាត់ព្រះម្ចាស់ថ្លៃ ឃើញតែលោកិយ ប្រឹងយកទុកជាទីពឹង បាំងក្តីស្រឡាញ់ របស់ព្រះ ជាម្ចាស់ព្រលឹង ដែលទ្រង់យាងមកប្រោសលោះ។
២- ឱម្ចាស់ខ្ញុំអើយខ្ញុំក្រាប បង្គំសារភាព ចំពោះព្រះដោយត្រង់ស្មោះ ខ្ញុំវង្វេងក្នុងផ្លូវខុស ធ្លាក់ខ្លួនមានទោស រងទុក្ខបាត់បង់ជីវិត សូមទ្រង់មេត្តាលើក ទោសា ដោយព្រះលោហិត លាងសម្អាតចិត្តខូចបង់។
៣- ខ្ញុំសូមតាំងទ្រង់ជាម្ចាស់ សូមរស់ក្នុងព្រះ ដឹកនាំដោយព្រះគុណទ្រង់ សូមប៉ាន់ច្នៃខ្ញុំព្រះអង្គ ហើយកែតម្រង់ ចម្លងដល់ឋានសុខុម ខ្ញុំតាមព្រះអង្គកុំ បោះបង់ ចោលទូលបង្គំ លោកិយនាំឱ្យវិនាស៕