Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះពរទ្រង់នឹងមកដល់

  • 00:00  /  00:00
  • singer


១- សូមព្រះអង្គ  ទ្រង់មេត្តាអាសូរ  ប្រទានព្រះពរ

* ឱ្យយើងខ្ញុំមានជោគសិរី    (ស្ទួន ) ហាលេ...ហាលេលូយ៉ា

ឱ្យយើងគ្រប់គ្នា ភ្លឺពីព្រះភក្ត្រាទ្រង់ ភ្លឺពីព្រះភក្ត្រាទ្រង់។

២- សូមឱ្យមនុស្ស បានស្គាល់ផ្លូវព្រះអង្គ អស់ទាំងសាសន៍ផង

* បានស្គាល់ពីសេចក្តីសង្គ្រោះ   (ស្ទួន )   ហាលេ ហាលេលូយ៉ា

មនុស្សលើលោកា សរសើរព្រះនាមថ្លាថ្លៃ  សរសើរព្រះនាមថ្លាថ្លៃ។

៣- សូមអស់ទាំង    នគរលើផេនដី បានរីករាយក្រៃ

* ច្រៀងសប្បាយក្នុងព្រះអម្ចាស់   (ស្ទួន)   ទ្រង់នឹង...ជំនុំជម្រះ

ដល់អស់ទាំងសាសន៍        ហើយគ្រប់គ្រងដោយទៀងត្រង់

ហើយគ្រប់គ្រងដោយទៀងត្រង់ ។

៤- សូមអស់មនុស្ស សរសើរដល់ព្រះអង្គ គ្រប់ព្រះពរផង  

* ទ្រង់ប្រទានមកឱ្យយើងខ្ញុំ (ស្ទួន ) ចូរកោត...ខ្លាចព្រះឧត្តម

ឱ្យបានសក្តិសម ឱផែនដីចុងបំផុតអើយ ឱផែនដីចុងបំផុតអើយ ។