Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

អំណរពីព្រះអង្គ

  • 00:00  /  00:00
  • singer


១- អំណរឥតអ្នកណារកបាន ជាអំណោយទានមកពីសួគ៌ឋាន ដោយព្រះគុណ

ផ្សើមចិត្តក្នុងកាយទារុណ ឱ្យរីកជោរជន់ ដោយក្តីសង្ឃឹមគ្រប់យ៉ាង

អំណរពីព្រះ លើសអ្នកសំណាង ទោះក្រតោកយ៉ាក ហាក់មានគ្រប់យ៉ាង

ដូចផ្កាព្រឹកព្រាង រីកសាយព្រោះទឹកសន្សើម មានសុទ្ធអំណរ

ហូរស្រោចឱ្យផ្តើម ព្រលឹងលែងឆ្អើម ស្រេកឃ្លានសេចក្តីសុចរិត។

២- អំណរផុសឡើង ក្នុងចិត្តក្រៀមក្រោះ   ជាខ្សែទឹករស់ ស្រោចស្រពបាចប្រោះដួងជីវិត 

ជាថ្នាំលើកកំលាំងចិត្ត  ឱ្យមាំមួនពិត  ធ្វើការឥតរាថយក្រោយ

ឥតគិតពីកម្លាំងកាយទន់ខ្សោយ រត់ឆ្ពោះឈើឆ្កាង ព្រះតាំងទុកឱ្យ

ផ្ទុកដើរតាមក្រោយ   ភ្លេចគិតដំនៀលព្រោះទ្រង់  មានសុទ្ធអំណរ

មកពីព្រះអង្គ លុបអស់ទុក្ខផង  ដរាបអស់កល្បរៀងទៅ ៕