Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់មកប្រោសលោះ

  • 00:00  /  00:00
  • singer

១- ព្រះគ្រីស្ទយាងមក ឲ្យមនុស្សលោកបានពន្លឺ ណែនាំឲ្យជឿ ថាទ្រង់ជាផ្លូវទៅព្រះ មករងទុក្ខទោស ជួសមនុស្សលោកមានបាបក្រោស

ក៏ផ្សាផ្សះ មនុស្សនិងព្រះដោយលោហិាតទ្រង់។


២- ព្រះអង្គសុគត តែបីថ្ងៃរស់វិញពិត ថ្លៃលោះជីវិត ទ្រង់បានបង់រួចតែម្តង លោកិយទាំងមូល ប្រោសរួចដោយឈាមព្រះអង្គ

ទទួលទ្រង់ ជឿព្រះអង្គឲ្យបានរួចទោស។


៣- ទ្រង់យាងមកទៀត តាមព្រះបន្ទូលសន្យា ស្រង់យកអ្នកណា ដែលទ្រង់ បានជួយប្រោសលោះ ជារូបកាយថ្មី នឹងមិនដែលត្រូវស្លាប់សោះ

ទោះស្លាប់ស្មោះ ក៏រស់វិញនៅឋានសួគ៌ា ៕