Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- សូមចូលទៅក្រាបចំពោះព្រះយេស៊ូហើយ ឱព្រះអង្គអើយ សូមបើកឲ្យទូលបង្គំផង ខ្ញុំលាផនដី ភពមានសុទ្ឋតែសៅហ្មង ទទួលខ្ញុំផង ខ្ញុំសូមនៅទៀបព្រះជង្គ ។
២- ផុតពីផែនដី ឋានងងឹតបាំងព្រះភក្ត្រ ចង់ឃើញទ្រង់ជាក់ ឃើញសិរីល្អព្រះអង្គផង ពេលនេះបានស្គាល់ទ្រង់ជាក់ច្បាស់ដូចបំណង អស់កល្បយូរលង់នឹងមិនឃ្លាតពីទ្រង់ទៀត ។
៣- ឱព្រះម្ចាស់អើយ គឺនេះហើយជាអំណរ បានដោយទ្រង់ប្ដូរតាមរកខ្ញុំកាលខ្ញុំរវាត គឺជាអំណោយដោយព្រះគុណលើសទៅទៀត នោះខ្ញុំលែងឃ្លាតចេញពីឋានពេញរស្មី ។
៤- ពីពេលនេះទៅសេចក្ដីស្លាប់លែងមានជ័យ ខ្ញុំរង់ចាំថ្ងៃទ្រង់ប្រោសប្រទានរូបកាយថ្មី រូបភាពអ័ដាម សូមផ្ញើទុកនៅផែនដី តែលុះដល់ថ្ងៃ ខ្ញុំរស់វិញមានចេស្ដា ។