Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំត្រូវតែទៅ

  • 00:00  /  00:00
  • singer

១- ភូមិភាគឯនាយ                    មានចៀមខ្ចាត់ខ្ចាយក្នុងទីរហោឋាន

       កំពុងវង្វេងធ្លាក់ក្នុងហ្វូងស្វាន      ពួនស្ទាក់ចាប់ប្រាណធ្វើជារំពារ។


២-    ចៀមឥតគង្វាល                តែលតោលកណ្តាលព្រៃរងវេទនា

       ភ័យព្រួយស្លុតព្រោះគ្មានអ្នកការពារ មិនដឹងពេលណារងចាំតែស្លាប់។


បន្ទរ-  ខ្ញុំត្រូវតែទៅប្រមូល              មកដាក់ក្នុងក្រោលដោយប្រឹងប្រញាប់

           កុំឱ្យយប់ទាន់ងងឹតព្រៃស្នាប់    ឃើញភ្លាមនាំឆាប់ទាន់ពេលនៅថ្ងៃ ។


៣-    ឱព្រះអង្គអើយ ស្រេចតែទ្រង់ហើយ សូមទ្រង់ដឹកដៃ នាំមុខចេញទៅ

        ទោះកាត់ព្រឹក្សព្រៃ  កៀងចៀមដាច់ឆ្ងាយ      ចូលក្នុងក្រោលទ្រង់ ៕