Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

កម្រងផ្កាភួង

ស៊ិន ស៊ីសាមុត - រាំវង់

  • 00:00  /  00:00
  • singer

១ កម្រងផ្កាភួង សូមបួងសួង ដល់អស់ឥន្ទព្រហ្ម អើងអើយ… កម្រងផ្កាភួង សូមបួងសួង ដល់អស់ឥន្ទព្រហ្ម

បើស្រីណាជាគូនឹងខ្ញុំ បើស្រីណាជាគូនឹងខ្ញុំ សូមទឹកហូរនាំ ផ្កាឲ្យជួបនាង សូមទឹកហូរនាំ ផ្កាឲ្យជួបនាង។


២ បើមិនមែនគូ សូមទឹកហូរ នាំផ្កាពង្វាង អើងអើយ

បើមិនមែនគូ សូមទឹកហូរ នាំផ្កាពង្វាង បើស្រីណា

គូអ្នកចម្រៀង បើស្រីណា គូអ្នកចម្រៀង សូមផ្កាហូរគៀង

ឲ្យនាងបានយល់ សូមផ្កាហូរគៀង ឲ្យនាងបានយល់។


ច្រៀងឡើងវិញ ១ ទៅ ២