Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
កែវ សុខា - រាំវង់
I- ឱ! ព្រះពាយ ផាយផាត់ រសាត់លើផ្ទៃមេឃា ផ្សែងបាំងសុរិយអស្ចារ្យ លើ អាកាសស័យន៍ (២ដង)
គន់មើលសត្វ ហើរឆ្វែលឆ្វាត់រកចំណី ចំណុក ឱ! បញ្ចុកកូនខ្ចី ក្នុងព្រៃ ឱ! ក្នុងព្រៃព្រឹក្សា។
II-
ឱ! ពពក រសាត់កាត់មកទៅតាមវាតា បក់បោកកាលណា មេឃថ្លា ដែលមានរស្មី (២ដង)
មើលទេសភាព
លើផ្ទៃរាប ពណ៌ស្រស់ខ្ចី ឥតខ្ចោះ ឱ! ពណ៌ស្រស់លាស់ថ្មី អាល័យ អាល័យជាប់ចិត្ត។