Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឱ! ខ្ញុំសូមថ្វាយខ្លួន ដល់ព្រះអង្គ (ស្ទួន ) ខ្ញុំស្មោះទទួលទ្រង់
✼ឱព្រះយេស៊ូវសង្គ្រោះអើយ ទុកជាថ្លៃប្រោសលោះ ស្ទួន
២- ឱ! ខ្ញុំសូមថ្វាយខ្លួន សូមអត់ទោស (ស្ទួន ) លុបលាងបាបកំហុស
✼ ឱព្រះយេស៊ូវសង្គ្រោះអើយ ធ្វើខុសទាល់នឹងព្រះ ស្ទួន
៣- ឱ! ខ្ញុំសូមថ្វាយខ្លួន សូមជម្រះ (ស្ទួន ) លាងសម្អាតឱ្យជ្រះ
✼ ឱព្រះយេស៊ូវសង្គ្រោះអើយ ឱ្យជ្រះល្អពិសិដ្ឋ ស្ទួន
៤- ឱ! ខ្ញុំសូមថ្វាយខ្លួន សូមគង់ជិត (ស្ទួន ) ខ្ញុំសុមូបើទ្វារចិត្ត
✼ ឱព្រះយេស៊ូវសង្គ្រោះអើយ សូមទ្រង់យាងចូលគង់ ស្ទួន
៥- សូមបង្កើតផលផ្លែ ក្នុងព្រះអង្គ (ស្ទួន ) ព្រះវិញ្ញាណតម្រង់
✼ ឱព្រះយេស៊ូវសង្គ្រោះអើយ ទ្រទ្រង់ចិត្តជឿស្មោះ ស្ទួន