Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំបានរស់ហើយ

  • 00:00  /  00:00
  • singer


១- ខ្ញុំបានរស់ហើយ   (ស្ទួន )  ខ្ញុំរស់ឡើងហើយ   មិនស្លាប់ទៀតសោះ គឺព្រះលោះខ្ញុំ   ទ្រង់លោះដោយស្មោះ   ខ្ញុំមិនគួរសោះ   តែទ្រង់មេត្តា ។ 

ចិត្តខ្ញុំស្រែកច្រៀង   ថ្លែងពីព្រះគុណ   ទ្រង់លោះបាបធ្ងន់ឱ្យខ្ញុំរួចស្លាប់  ខ្ញុំបានរស់ពិត ទ្រង់ប្រោសខ្ញុំឆាប់ ឱ្យខ្ញុំមានច្បាប់ចូលឋានបិតា  ។


២- ខ្ញុំបានរស់ហើយ (ស្ទួន ) ខ្ញុំគ្មានអ្វីឡើយ តបគុណទ្រង់ទេ គុណព្រះនោះធ្ងន់ មិនអាចផ្ទឹមផ្ទេរ ខ្ញុំបានត្រឹមតែ   ថ្វាយចិត្តខ្ទេចខ្ទាំ ។

ចិត្តខ្ញុំស្រែកច្រៀង ខ្ញុំច្រៀងត្រេកអរ ខ្ញុំមានអំណរ   អរគុណទ្រង់ក្រៃ  គុណព្រះលោះខ្ញុំ   អង្គទ្រង់ជាថ្លៃ   គុណនោះធ្ងន់ក្រៃ   គ្មានអ្វីសងបាន  ។


៣- ខ្ញុំបានរស់ហើយ (ស្ទួន ) ខ្ញុំដឹងច្បាស់ហើយ   ថាខ្ញុំនៅរស់ ថ្វីដ្បិតរូបសាច់   ខ្ញុំត្រូវរងគ្រោះ ស្លាប់បាត់សូន្យឈ្មោះ ជាធូលីដី។

ចិត្តខ្ញុំស្រែកច្រៀង   ខ្ញុំច្រៀងសរសើរ   គ្មាននាមណាស្មើ   នឹងនាមព្រះគ្រីស្ទ ដែលបានសង្គ្រោះ   ដោះលោកិយនេះ   ផុតខ្មាំងជាន់ជិះ  ទាញនាំឱ្យស្លាប់  ។


៤- ខ្ញុំបានរស់ហើយ   (ស្ទួន ) ខ្ញុំមិនស្លាប់ឡើយ នៅរស់សព្វថ្ងៃ  វិញ្ញាណខ្ញុំរស់ ចិត្តខ្ញុំលែងភ័យ ដ្បិតអម្ចាស់ថ្លៃ ទ្រង់រស់ក្នុងខ្ញុំ  ។

ចិត្តខ្ញុំស្រែកច្រៀង ពីគុណករុណា   ច្រៀងប្រាប់លោកា   ឱ្យគេបានដឹង មានព្រះប្រោសលោះ  គេអាចទីពឹង  ឱ្យដោះព្រលឹងគេរួចពីទុក្ខ  ៕