Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- សេចក្តីសុខសាន្ត សុខសាន្តចូរមានក្នុងចិត្ត ព្យាយាមប្រព្រឹត្ត ប្រព្រឹត្តដោយចិត្តជ្រះថ្លា តាមបទបញ្ញត្តិដែលព្រះបានចារ ដើរតាមមាគ៌ា ដើរតាមមាគ៌ាដ៏ល្អប្រពៃ ។
២ - ព្រះអង្គលោះបាប លោះបាបជួសយើងរួចហើយ គ្មានទោសទៀតឡើយ យើងអើយផុតភាពអប្រិយ យើងបានសុខសាន្តទាំងប្រុសទាំងស្រី ដ្បិតទ្រង់ប្រណី
ដ្បិតទ្រង់ប្រណីដល់យើងរាល់គ្នា ។
៣- ព្រះអង្គយេស៊ូ យេស៊ូស្រឡាញ់យើងស្មោះ ប្ដូរស្លាប់ដោយព្រោះ រំដោះយើងពីវេទនា ឲ្យបានសុខសាន្តនៅឋានសួគ៌ ឋានព្រះបិតា រៀបឲ្យអ្នកណាជឿដល់ព្រះអង្គ ។
៤- ខ្ញុំលែងខ្វល់ខ្វាយ សប្បាយនៅក្នុងដួងចិត្ត ព្រះវិញ្ញាណពិត សណ្ឋិតក្នុងចិត្តផូរផង់ ផ្ដល់ក្ដីសង្ឃឹមទៅលើតែទ្រង់ ដោយសារព្រះអង្គ ដោយសារព្រះអង្គសុខសាន្តប្រពៃ ។