Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- អារក្សសាតាំងខ្មាំងព្រះតាំងពីយូរ ព្រះយេស៊ូវទ្រង់មានជ័យជំនះ
ប្រុងប្រយ័ត្ន ប្រឹងតស៊ូឱ្យបានឈ្នះ កុំឱ្យវាមានឱកាស
វាធ្វើទុក្ខណាស់ កូនព្រះណាខ្សោយ ។
២- វាជានាគ ជាមេវិញ្ញាណអាក្រក់ វាកុហក ឆបោកលោមឱ្យធ្លោយ
នាមយេស៊ូវ ឮភ្លាមអារក្សត្រូវថយ ទ្រង់ឈ្នះបណ្តេញមិនឱ្យ
ជាន់ឋានសួគ៌ឡើយ បោះមកផែនដី ។
បន្ទរ- ព្រះនាមព្រះយេស៊ូវ ជាព្រះនាម មានចេស្តាល្បី ផ្ចាញ់អារក្ស
ដែលជាចៅហ្វាយលោកិយ ទ្រង់នឹងធ្វីទោសធ្ងន់ក្រៃ
ជាប់ច្រវាក់ហើយ ធ្លាក់នរកទៀត ។
៣- សព្វថ្ងៃនេះ វាក្រវែលដូចជាសិង្ហ តែទ្រង់ដឹង ត្រូវពឹងទ្រង់កុំឃ្លាត
បើប្រហែស នោះវាលៃលករកស្នៀត តែវាមិនឈ្នះទ្រង់ទៀត
ទ្រង់គង់នៅបៀត ជាន់ក្បាលវាជាប់ (ច្រៀងបញ្ចប់បថែម ) ព្រះយេស៊ូវ ៕