Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់នាំផ្លូវយើងទៅមុខ

  • 00:00  /  00:00
  • singer


១- ផ្លូវអាថ៌កំបាំង វាងតាមទីហោឋាន ទោះឆ្ងាយជាងផ្លូវត្រង់ទាំងប៉ុន្មាន

   ទ្រង់នាំឱ្យបានសុខសាន្តផុតមុខសឹកសង្គ្រោម ផ្លូវអាថ៌កំបាំង វាងតាមទីរហោឋាន

   ទោះឆ្ងាយជាងផ្លូវត្រង់ទាំងប៉ុន្មាន ទ្រង់នាំឱ្យបានសុខសាន្តផុតមុខសឹកសង្គ្រាម ។

   មើលទៅផ្លូវនោះ ហាក់ឆ្ងាយសន្លឹម ហួតហែងក្រៀមក្រោះ គួរអស់សង្ឃឹម  

   តែបើស្មគ្រ័តាម ទ្រង់នាំដល់ទីទ្រង់សន្យា ។


បន្ទរ- ទ្រង់យាងនាំផ្លូវ(ទ្រង់យាងនាំផ្លូវ)  ទៅមុខដរាប(ទៅមុខដរាប)

      បង្គោលភ្លើងនាំផ្លូវពេលយប់(បង្គោលភ្លើងនាំផ្លួវពេលយប់) បង្គោលពពកនាំពេលថ្ងៃ

      ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ(ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ) ។


២- ផ្លូវជីវិតចាស់ ច្រើនតែខុសបំណង តាំងតែពីបានជឿដល់ព្រះអង្គ

   ខ្ញុំបានបោះបង់បំណងចិត្តចាស់ខ្ញុំចោលចេញ  ផ្លូវជីវិតចាស់  ច្រើនតែខុសក្តីបំណង

   តាំងតែពីបានជឿដល់ព្រះអង្គ ខ្ញុំបានបោះបង់បំណងចិត្តចាស់ខ្ញុំចោលចេញ។ ដើរតាមផ្លូវថ្មី 

   រីករាយក្រៃលែង រួចផុតគ្រោះថ្នាក់ ផុតក្តីចំបែង បានដើរតាមទ្រង់ខ្ញុំជួបតែសុខសន្តិភាព ។


បន្ទរ- ទ្រង់យាងនាំផ្លូវ (ទ្រង់យាងនាំផ្លូវ)  ទៅមុខដរាប(ទៅមុខដរាប) ព្រះបន្ទូលបំភ្លឺតម្រង់ 

     (ព្រះបន្ទូលបំភ្លឺតម្រង់) ព្រះវិញ្ញាណប្រទានចេស្តា ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ  (ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ) ៕