Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរមកតាមទ្រង់

  • 00:00  /  00:00
  • singer


១- តើអ្នកដឹងឬទេ? ដឹងឬទេ? ដឹងឬទេ? ដឹងទេថាខ្ញុំបានលោះអ្នកហើយ ស្ទួន ចូរមកតាមខ្ញុំ ខ្ញុំឱ្យអ្នករួចខ្លួនហើយមានសិរី មកចុះខ្ញុំនឹងដឹកដៃ ឱ្យអ្នកដើរ ដោយសុខសាន្ត ផុតទុកភ័យ។


២- តើអ្នកដឹងឬទេ? ដឹងឬទេ? ដឹងឬទេ? ដឹងទេថាខ្ញុំស្លាប់ជួសអ្នកហើយ ស្ទួន ចូរមកតាមខ្ញុំ  ខ្ញុំឱ្យអ្នករស់ឡើងមានជីវិតថ្មី ក្តីស្លាប់លែងមានជោគជ័យ លើអ្នកទៀត រហូតទៅ អ្នកបានរស់។


៣- តើអ្នកដឹងឬទេ? ដឹងឬទេ? ដឹងឬទេ? ដឹងទេថាខ្ញុំអត់ទោសអ្នកហើយ ស្ទួន ចូរមកតាមខ្ញុំ ខ្ញុំលាងអ្នកឱ្យស្អាតជាទីបំផុត  មានភាពល្អបរិសុទ្ធ ជ្រះសៅហ្មង ដោយចេស្តា ឥតព្រំខ័ណ្ឌ។


៤- តើអ្នកដឹងឬទេ? ដឹងឬទេ? ដឹងឬទេ? ដឹងទេថាខ្ញុំបានប្រោសអ្នកហើយ ស្ទួន ចូរមកតាមខ្ញុំ ខ្ញុំឱ្យអ្នកទទួលកម្លាំងជាថ្មី មានបញ្ញាឫទ្ធិបារមី ដើរទៅមុខ ចូលដល់ឋាន ព្រះបិតា  ៕