Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ចូរអរសប្បាយ ឱពួកបរិសុទ្ធព្រះអើយ ថ្ងៃជិតដល់ហើយ
យើងនឹងបានចូលក្រុងថ្មី ក្រុងនៃឋានសួគ៌ ពេញដោយសិរីសួស្តី
រុងរឿងថ្លាថ្លៃ ជាស្នាព្រះហស្តព្រះពិត ។
អ្នកដែលចូលបាន គឺពួកអស់អ្នកបរិសុទ្ធ មានឈ្មោះបានកត់
នៅក្នុងបញ្ជីជីវិត បានស្អាតបរិសុទ្ធ ដោយលាងនឹងព្រះលោហិត
ព្រះយេស៊ូវពិត តាមបញ្ញត្តិព្រះបិតា ។
២- ចូរមានសង្ឃឹម បានច្បាប់ដល់ដើមជីវិត ដោយក្តីសុចរិត
ចូលក្នុងទីក្រុងតាមទ្វារ ធ្វើពីមាសសុទ្ធរំលេច ដោយកែវមុក្តា
មិនបាច់ត្រូវការ ចង្ក្រៀងឬពន្លឺថ្ងៃ ។
យើងនឹងបានទៅ ជិតព្រះហើយនឹងកូនចៀម ដែលបានយកឈាម
ប្រោសលោះបង់រួចតាមថ្លៃ តាំងជាកូនព្រះ គ្រងរាជ្យដោយទ្រង់ប្រណី
មិនដែលមានថ្ងៃ រលត់ផុតបាត់ទៅឡើយ ៕