Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

224

  • 00:00  /  00:00
  • singer


១- ពេលណាអ្នកនៅតែឯង ត្រមោចកណ្តោចកណ្តែង នឿយព្រួយក្រៃលែង ស្រែកឃ្លានចង់ឆ្ងាញ់ ចង់ឆ្ងាញ់ ប្រយ័ត្ន ប្រយ័ត្នអារក្ស វាមក វាមកល្បួងផ្ចាញ់ ឱ្យធ្លាក់ទៅវិញ វិនាសទៀងជាក់  ទៀងជាក់ ។

២- អារក្សស្ទូចអ្នកនឹងនុយ ល្អស្រស់មានក្លិនឆ្ងាញ់ឈ្ងុយ ទប់ខ្លួនកុំធ្លោយ ផុងជាប់អន្ទាក់ អន្ទាក់ ប្រយ័ត្ន ប្រយ័ត្ននឹងវា ដែលក្លែងធ្វើជាមិត្តអ្នក វាល្បួងទាញទាក់ ឱ្យអ្នកក្សិណក្ស័យ ក្សិណក្ស័យ ។

៣- អារក្សពូកែប្រើល្បិច បបោសអង្អែលចាក់ចុច ចាក់ចំចំណុច  ដែលនៅទន់ខ្ចី ទន់ខ្ចី វាច្រៀង  វាច្រៀងបំពេរ ឱ្យអ្នកគិតតែលោកិយ ភ្លេចកំណើតថ្មី ភ្លេចក្តីស្រឡាញ់ ស្រឡាញ់  ។

៤- អារក្សលាក់គំនួច ដូចសិង្ហមានចង្កូមស្រួច ពួនស្ទាក់លបលួច ត្របាក់អ្នកវិញ អ្នកវិញ វាមាន  វាមានបំណង ពង្រាត់អ្នកពីព្រះចេញ ឱ្យរងទោម្នេញ ឆ្ងាយពីព្រះអង្គ ព្រះអង្គ ។

៥- អាវុធពូកែសក្តិសិទ្ធ អាវុធដ៏មានឥទ្ធិឫទ្ធិ  គឺគម្ពីរពិត  កាន់ដោយផ្ចិតផ្ចង់ ផ្ចិតផ្ចង់  ត្រូវចូល ត្រូវចូលឱ្យជិត  ប្រកបស្និទ្ធនឹងព្រះអង្គ ធ្វើតាមពាក្យទ្រង់ ហើយអធិស្ឋាន អធិស្ឋាន  ៕