Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចម្រៀងនៃពួកឋានសួគ៌

  • 00:00  /  00:00
  • singer


១- យើងជាពួកសាសន៍នៃឋានសួគ៌ (ស្ទួន) បាបរាប់ជាគួរ នឹងទទួលសិរីល្អ
     នាឋានរុងរឿង បវរថ្កុំថ្កើង  ព្រះគ្រីស្ទទ្រង់ស្មោះសរ លះបង់ព្រះជន្ម 
     យកព្រះលោហិតប្តូរ  លោះហើយនាំយើងចរទៅឋានខ្ពស់  អឺ អឺ..អើយ។

២- នៅជុំវិញបល្ល័ង្គឧត្តម (ស្ទួន )យើងនឹងហែហម  ច្រៀងថ្វាយជ័យព្រះទ្រង់យស
     ទ្រង់ឈ្នះមច្ចុរាជ  ហើយរស់ឡើងវិញ  ដើម្បីជួយរំដោះ  ស្រេចលើទ្រង់ហើយ
     ខាងសេចក្តីសង្គ្រោះ  ដ្បិតព្រះអង្គសន្តោសដោយសាទរ  អឺ អឺ...អើយ ។

៣- សូរសៀងតន្ត្រីសួគ៌ប្រគុំ  (ស្ទួន) យើងច្រៀងភិរម្យ ទាំងយប់ថ្ងៃឥតឈប់ឈរ
     ច្រៀងថាហាលេ ហាលេលូយ៉ា  សូមថ្វាយសិរីល្អ  ទាំងរាជ្យចេស្តា
     ឥតមានការផ្លាស់ប្តូរ  យើងច្រៀងថ្វាយពរស្រីសួស្តី  អឺ អឺ ..អឺយ។

4- ពេលនេះយើងខ្ញុំសូមច្រៀងថ្វាយ (ស្ទួន) អង្គព្រះពណ្ណរាយ កាលយើងនៅ
    ក្នុងលោកិយ  ច្រៀងសរសើរពីព្រះអង្គមានគុណ  ធ្ងន់លើសហួសនិស្ស័យ          
    សូមឆាប់យាងមក  ស្រង់យើងខ្ញុំឡើងខ្មី យើងនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ 
    អឺ អឺ .. អើយ ៕