Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះយេស៊ូវគ្រីស្ទ

  • 00:00  /  00:00
  • singer


១- ព្រះយេស៊ូវគ្រីស្ទ ជាអង្គសង្គ្រោះ ជាព្រះដ៏រស់ គង់នៅសព្វថ្ងៃ យើងទាំងអស់គ្នា   កុំបីសង្ស័យ   ក្រែងលោយើងក្ស័យ   ជីវិតបាត់បង់

ឃើញព្រះអង្គហើយ ទទួលជឿទ្រង់ ពីព្រោះព្រះអង្គធំរកផ្ទឹមគ្មាន ។


២- ឱ! បងប្អូនអើយ   ទាំងយាយទាំងតា   ទាំងមីងទាំងមា   កុំបីអាក់ខាន  ជីវិតយើងនេះ   រស់នៅចំណាន   ដោយព្រោះយើងបាន  ជឿព្រះគ្រីស្ទរស់

ជំនឿយើងនេះ   ជឿឥតមានខុស ក៏ឥតមានទាស់ត្រង់ណាមួយទេ ។


៣- យើងបានទទួល   ព្រះយេស៊ូវហើយ ឱ! បងប្អូនអើយ កុំបីខ្មាស់គេ  លាក់មុខបិទមាត់   តើសិស្សទ្រង់ដែរ   អឹមអៀនខ្មាស់គេ   បានប្រយោជន៍អ្វី

គឺព្រះអង្គហើយ ជាម្ចាស់ផែនដី   ម្ចាស់សព្វលើអ្វីទោះតូចសោតសល់។


៤- ដូច្នេះយើងនេះ កុំបីអែអង់ អាណិតអ្នកផង ដែលមិទាន់ស្គាល់ យើងខំសង្វាត ធ្វើទីបន្ទាល់ ប្រាប់គេឱ្យស្គាល់ ជឿព្រះគ្រីស្ទរស់

បែរចេញពីបាប ឱ្យទ្រង់សង្គ្រោះ គេនឹងបានរស់យើងបានព្រះពរ ៕