Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- លោកិយនេះល្បួងខ្ញុំណាស់ ឱព្រះអម្ចាស់ប្រោសរសាយ
អំណាចសាច់ឈាមនាំឱ្យខ្ញុំខ្វល់ខ្វាយ ភ្លេចព្រះទ្រង់ជួយដោះស្រាយ
រងបន្ទុកខ្ញុំ តែក្តីស្រឡាញ់ និងព្រះគុណធ្ងន់ ទ្រង់ដោះទុក្ខធំ
តែងរៀបផ្លូវឱ្យចជៀសដោយសុខុម ដើរកាត់ច្រកភ្នំម្លប់សេចក្តីស្លាប់ ។
២- ខ្ញុំអធិស្ឋានឱ្យរសាយ ផ្ទេរទុក្ខទាំងឡាយថ្វាយទ្រង់ប្រញាប់
ទុក្ខកើតព្រោះល្បួងនាំឱ្យខ្ញុំធ្វើបាប ខ្ញុំខ្លាចណាស់សេចក្តីស្លាប់
រងទុក្ខក្នុងភ្លើង មានតែព្រះអង្គ ខ្ញុំអាចពឹងពាក់ សូមលើកខ្ញុំឡើង
សូមលុបទោសព្រោះខ្ញុំខុសធ្វើឆ្មើង ភ្លេចលើកតម្កើងទ្រង់ក្នុងជីវិត៕