Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំចង់តែថ្លែងពីនាមទ្រង់

  • 00:00  /  00:00
  • singer


១- ទូលព្រះបង្គំចង់ថ្លែងពីទ្រង់ នៅមុខមនុស្សផងឱ្យគេបានដឹងជាក់

ថាព្រះអង្គល្អ ព្រះទ័យស្រឡាញ់គ្រប់លក្ខណ៍ តែងលើកតម្កើងពួកអ្នក មានចិត្តសង្រេងទន់ទាប   ។

២- ទូលព្រះបង្គំចង់ប្រាប់គ្រប់មនុស្ស  ប្រាប់នាមពិរោះនាមព្រះជួយដោះបាប

ថាទ្រង់សង្គ្រោះ ឱ្យរួចទុក្ខទោសដរាប អ្នកណាលន់តួឱនក្រាប ទ្រង់តែងប្រោសដោយស្មោះសរ។

៣- បើខ្ញុំបានថ្លែងប្រាប់នាមឧត្តម នៅក្នុងចិត្តខ្ញុំមានពេញដោយអំណរ ខ្ញុំស្ងៀមមិនបាន ដ្បិតក្នុងដួងចិត្តពុះពោរ

ព្រោះនាមពិរោះបវរ ខ្ញុំស្កប់ចិត្តហួសប្រមាណ។

៤- ឱព្រះអង្គអើយខ្ញុំនឹងប្រកាស នាមទ្រង់ឱ្យច្បាស់សូមទ្រង់ប្រោសប្រទាន

អំណាចចេស្តា មានមាត់ពោលអាចស្កប់បាន ឮហើយមនុស្សបាបបែរថ្កាន ទទួលនាមដែលសង្គ្រោះ ៕