Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះទ្រង់ប្រសូតហើយ

  • 00:00  /  00:00
  • singer


១. រាត្រីស្ងាត់នៅបេថ្លេហិម  មានផ្កាយមួយធំរះចំលើក្រោលសត្វ
    ជារាត្រីបរិសុទ្ធស្ងប់ស្ងាត់  បុត្រព្រះធ្វើក្សត្រ  ប្រសូតយ៉ាងអស្ចា្យ 
    លើមេឃចំទីវាលទេវតា  លេចមកស្រែកច្រៀងថា  ហេលេលូយ៉ា
    ថ្វាយសិរីល្អដល់ព្រះបុត្រា  ដែលផ្ទុំនៅក្នុងចំបើង។

២. ព្រះអង្គមាននាមថា  យេស៊ូវ  ទ្រង់មកប្ដូរ  រងទុក្ខជំនួសយើង
    រៀបផ្លូវសង្គ្រោះឆ្ពោះឋានថ្កើន  រួចនាំយើងឡើងទៅដល់ព្រះបិតា
    ចូរច្រៀងសាទរអរព្រះគុណ  ដែលព្រះប្រទានដោយសេចក្ដីមេត្តា
    ជួយដោះយើងឱ្យរួចពីទុក្ខា  ចូរយើងទទួលទ្រង់ចុះ។