Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

មានពរហើយអស់អ្នកសុចរិត

  • 00:00  /  00:00
  • singer


១- មានពរហើយអស់អ្នកមិនព្រមស្មគ្រ័ អើយ ដើរតាមអំពើបាប   (ស្ទួន )

  ហើយគេចពីមនុស្សអាក្រក់រៀងរាបដរាប  មានចិត្តសុភាពជឿព្រះអម្ចាស់។

២- ទោះពេលយប់ឬថ្ងៃ ចិត្តត្រេករីករាយអើយ  នឹងក្រិត្យវិន័យព្រះ   (ស្ទួន )

  ដោយរំពឹងគិតឱ្យបានយល់ព្រះបន្ទូលច្បាស់ ខ្ជាប់ខ្ជួនតាមព្រះឥតធ្វេសគំនិត។

៣- អ្នកនោះបានចម្រើន កិច្ចការផលកើនអើយ   ដូចឈើក្បែរផ្លូវទឹក    (ស្ទួន )

  ផ្កាផ្លែដេរដាស  មិនដែលស្រពោនត្រួយស្លឹក  ឱ្យផលសន្ធឹកតាមរដូវកាល។

៤- ឯមនុស្សអាក្រក់  ត្រូវខ្យល់ផាត់បក់អើយ  ខ្ចាត់ខ្ចាយដូចអង្កាម          (ស្ទួន)

ព្រះអង្គនឹងញែកបំបែកពួកអ្នកមិនជឿតាម  ពីរាស្ត្រទ្រង់ភ្លាមមិនឱ្យនៅជិត ។

៥- ទ្រង់បានប្រទានពរ  ដ្បិតជ្រាបផ្លូវល្អអើយ របស់ពួកសុចរិត      (ស្ទួន )

  ឯផ្លូវមនុស្សអាក្រក់  កិច្ចកល កំផិត  ផ្លូវវឹកវរពិត នឹងត្រូវវិនាស ៕