Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់ជួយដោះទុក្ខ

  • 00:00  /  00:00
  • singer


១- ពេលណាមានទុក្ខលំបាក ព្រះគុណទ្រង់ផ្តល់ថែមទៀត

  ទោះក្នុងគ្រាចង្អៀតខ្ញុំរស់ដោយសង្ឃឹមជាក់ មានអំណរមកដល់

  ភ្លេចខ្វល់ព្រួយក្រលំបាក ការបៀតបៀនគ្រោះថ្នាក់

  ពួកខ្មាំងឡោមពទ្ធ័ស្ទាក់ ព្រះគ្រីស្ទជាខែលរងឈ្នះ។

២- គ្រានេះមានវេទនាខ្លាំង លោកិយជឿនលឿនខាងបាប

    បានផ្តល់ទុក្ខដុនដាប ចម្បាំងអត់ឃ្លានព្រាត់ប្រាស់ ខ្ញុំមានព្រះយេស៊ូវ

    បន្ធូរទុក្ខស្បើយរហ័ស ទូលទ្រង់ឱ្យជ្រាបច្បាស់

    ព្រះអង្គមិនដែលក្រឡាស់ ទ្រង់តែងលួងលោមថ្នមថ្នាក់។

៣- ព្រះគុណហូរមកមិនដាច់ ជួយខ្ញុំរាល់ពេលយប់ថ្ងៃ

    រស់នៅក្នុងលោកិយមានព្រះទីពឹងពុំនាក់   លោកិយនេះមិនស្គាល់

    តែព្រះស្គាល់ខ្ញុំយ៉ាងជាក់ មនុស្សឱ្យទុក្ខគ្រោះថ្នាក់

    ទាញនាំឱ្យជាប់អន្ទាក់ តែព្រះដោះដោយព្រះគុណ៕